ព័ត៌មានជាតិ

ក្រុមចោរឆក់សកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចបង្រ្កាបបាន!

ភ្នំពេញ: លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ Post News ថានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង ៤និង៤៥នាទីទៀបភ្លឺ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ នៅចំណុចមុខមជ្ឈមណ្ឌលកម្សាន្តរ៉ក ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ និងចាប់យកវត្ថុតាង ដែលកន្លងមកបានធ្វើ សកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន៣ ករណី ៖

លើកទី១ -កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៩យប់ ឆក់ទូរសព្ទដៃម៉ាក IPhone 6Pluse ពណ៌ ស ពីជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញាណ ភេទ ស្រី កំពុងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាToday ពណ៌ ក្រហម មិនចាំស្លាកលេខ និយាយទូរសព្ទ នៅចំណុចមុខផ្ទះលេខ១៨១ ផ្លូវព្រះនរោត្តម ភូមិ៥ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

លើកទី២ -កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧យប់ ឆក់ទូរសព្ទដៃម៉ាក OPPO ពីជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញាណ ភេទ ស្រី កំពុងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី មិនចាំស្លាកលេខ និយាយទូរសព្ទ នៅចំណុចមុខផ្ទះលេខ ១៥៣អឺ០ ផ្លូវលេខ ២១៥ ក្រុមទី៤៥ សង្កាត់ ផ្សារដេប៉ូ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

លើកទី៣- កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧ និង៣០នាទីយប់ ឆក់ទូរស័ព្ទដៃ មិនបានសម្រេចពីជនរងគ្រោះជនជាតិចិន ភេទ ប្រុស កំពុងដើរនិយាយទូរសព្ទ នៅចំណុចមុខផ្ទះលេខ ៨៦ ផ្លូវលេខ២១៤កែងផ្លូវលេខ១១១ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនបាន ១-ឈ្មោះ ខៀវ ផល្លា ហៅ ខ្លា ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២-ឈ្មោះ រស់ ធារ៉ា ហៅ ព្រាប ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៤ ផ្លូវមិនចាំលេខ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GQ-9507 ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យ រៀបចំបែបបទបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់