ព័ត៌មានជាតិ

រថយន្តម៉ាកសឺដេស ១គ្រឿង សង្ស័យគេយកមកផ្លុកចោល ឃើញចតទុកចោលក្នុងបុរី «ប៊ុនជេស្ឋ» ជាច្រើនថ្ងៃ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ: រថយន្តម៉ាកសឺដេស ១គ្រឿង មិនដឹងម្ចាស់មានបញ្ហាអ្វីទេ បានចតទុកចោល ក្នុងបុរី «ប៊ុនជេស្ឋ» អស់រយ:ពេល២-៣ថ្ងៃហើយ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃ ទី ២៧ខែមេសា ឆ្នាំ ២០២០ស្ថិតលើផ្លូវបេតុងBC 01 ក្នុងបុរីប៊ុនជេស្ឋ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តខាងលើ ពាក់ផ្លាកលេខ ភ្នំពេញ 2AS-3598 ពណ៌ ទឹកប្រាក់។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ព្រែកលៀប បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់ថា ប្រទះឃើញរថយន្តម៉ាកសឺដេស ១គ្រឿង សង្ស័យត្រូវគេយកមកផ្លុងចោល នៅទីតាំងកើតហេតុ អស់រយ:ពេល២យប់៣ថ្ងៃមកហើយ មិនឃើញម្ចាស់នោះទេ។

ក្រោយពីទទួលព័ត៌មាននេះ កម្លាំងបានចុះមកដល់ចំណុចកើតហេតុ រួចក៏បានស្ទូចរថយន្តខាងលើ ទៅរក្សាទុកនៅប៉ុស្តិ៍បណ្តោះអាសន្ន រង់ចាំម្ចាស់យកឯកសារមកផ្ទៀងផ្ទាត់ យកត្រលប់ទៅវិញនៅពេលក្រោយ៕

មតិយោបល់