ព័ត៌មានជាតិ

ដំណឹងល្អ! អ្នកមានឈ្មោះក្នុងអត្តសញ្ញណប័ណ្ណដូចខាងក្រោម អាចទំនាក់ទំនង ឬក្រុមការ នឹងចុះចែកជូនផ្ទាល់

សៀមរាប: ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិខ្នារ ដែលមានឈ្មោះក្នុងអត្តសញ្ញណប័ណ្ណដូចខាងក្រោម មេត្តាជ្រាបថា ពេលនេះមន្រ្តី
ប៉ុស្តិ៍ជ្រាវទទួលបន្ទុកភូមិខ្នារ កំពុងតែចុះស្រាវជ្រាវរកអាស័យដ្ឋានរបស់បងប្អូន ជាមួយលោកមេភូមិខ្នារ និង ប្រជាការពារភូមិ ដើម្បីចុះចែកជូនផ្ទាល់។

សូមបងប្អូនផ្ដល់ភាពងាយស្រួល ដល់ក្រុមការងារ សូមទាក់ទងមកលេខដូចខាងក្រោម៖
១-មេភូមិខ្នារ: 012-940-314
២-មន្រ្តីប៉ូលិសប្រចាំភូមិខ្នារ: 012/016-921-842

សូមអរគុណទុកជាមុនសម្រាប់ការសហការ៕

មតិយោបល់