ព័ត៌មានជាតិ

ករណីសមត្ថកិច្ចបង្ក្រាបបទល្មើសប្លន់ ក្នុងបុរីពិភពថ្មីចំការដូង នៅខណ្ឌដង្កោ

ភ្នំពេញ: នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១និង៤៥នាទីព្រឹក មានករណីសមត្ថកិច្ចបង្ក្រាបបទល្មើសប្លន់ ត្រង់ចំណុចផ្ទះលេខ៤៧ ផ្លូវ 6A ក្នុងបុរីពិភពថ្មីចម្ការដូង សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យជា ជនជាតិនីហ្សេរីយ៉ា។

ដំណើររឿង៖ មុនពេលកើតហេតុវេលាម៉ោង ១១និង៣៥នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យបានវាយបំផ្លាញទ្រព្យសម្បតិ្ត ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ ហើយថែមទាំងយកកាំបិតចាក់ពួកគេទៀត ហេតុការណ៍នោះ បណ្ដាលឲ្យពួកគេរងរបួស រួចជនសង្ស័យក៏យកលុយ ៣,៥០០ដុល្លារ រត់គេចខ្លួនបាត់ លុះព្រឹកឡើងថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២០ វេលាម៉ោង ១១និង៤៥នាទី ជនរងគ្រោះខាងលើ បានទៅដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យមកសួរនាំ ដើម្បីចាត់ការនីតិវិធីច្បាប់៕

មតិយោបល់