មណ្ឌលគិរីៈ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកកោះញែក បានឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភកូនបង្កើត រហូតមានកូនសម្រាល ហេតុការណ៍នេះ ស្ថិតក្នុងភូមិណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជនសង្ស័យឈ្មោះ សិង សៃ អាយុ ៤២ឆ្នាំ មុខរបរ កសិករ រស់នៅចំណុចទំនប់បាក់ខាំ ភូមិណងប៊ួ ឃុំណងឃីលក ស្រុកកោះញែក។
ជនរងគ្រោះឈ្មោះ ស ធយ ភេទស្រី អាយុ ១៦ឆ្នាំ ។
ដំណើររឿង៖ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនបានធ្វើសកម្មភាពរំលោភកូនស្រី តាំងពីខែតុលា ឆ្នាំ២០១៩ ខណៈប្រពន្ធមិននៅផ្ទះ ដោយឡើងទៅខ្ទប់មាត់ រួចសម្រាតខោអាវធ្វើការរំលោភបានសម្រេចរហូត ៩លើក នឹងបន្តគំរាមថា សម្លាប់ចោល បើសិនជា ហ៊ានប្រាប់ទៅម្ដាយ ឬបងប្អូនសាច់ញាតិរបស់ខ្លួន។ លុះពោះកាន់ប៉ោងធំឡើង ក៏ត្រូវម្ដាយ បងប្អូន សាច់ញាតិ សួរនាំទើបនារីរងគ្រោះប្រាប់ពីដំណើររឿងថា ត្រូវឪពុករំលោភ រហូតមានផ្ទៃពោះ បន្ទាប់មកស្រ្តីជាម្ដាយបានស្ដាប់ការរៀបរាប់របស់កូនស្រីរួច ក៏រត់ទៅដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្ដង ។
សូមបញ្ជាក់៖ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់