រតនគិរីៈ មន្រ្តីនគរបាលខេត្តរតនគិរីបានប្រាប់ Post News ថា នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នេះ មានភ្លៀងធ្លាក់មួយមេធំ លាយឡំនិងខ្យល់កន្ត្រាក់បានវាយប្រហារផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិជ្រុង ឃុំកិៈចុងអស់ចំនួន២០ខ្នង ដោយផ្ទះចំនួន២ខ្នងបានដួលរំលំ និងបណ្ដាលឲ្យមនុស្សចំនួន៣នាក់បានរងរបួសធ្ងន់។ ដោយឡែកសាលាបឋមសិក្សានៅភូមិជ្រុងចំនួន១៦ខ្នង ត្រូវរបើកដំបូលជ្រុះក្បឿងបង្កឲ្យសិស្សឲ្យរងរបួស។ បច្ចុប្បន្នជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។
យោងតាមសេចក្តីរាយការណ៍ខាងលើនេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានចាត់ឲ្យអាជ្ញាធរមូលដ្ឋានចុះជួយសង្គ្រោះនាថ្ងៃស្អែក ដោយមានអាជ្ញាធរខេត្ត និងសប្បុរសជន ចុះជួយរំលែកទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិទាំងនោះ។
ទាំងនេះសបញ្ជាក់ឲ្យឃើញថា លោក ថង សាវុន អភិបាលខេត្តរតនគិរី និងមន្រ្តីមូលដ្ឋាន តែងតែយកចិត្តដាក់ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ក៏ដូចជាប្រជាពលរដ្ឋទាំងមូលក្នុងខេត្តរតនគិរីផងដែរ៕
មតិយោបល់