ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណី ប្រព្រឹត្តនូវអំពើចោរកម្ម

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ២០២០ វេលាម៉ោង​០២និង៣០នាទី នៅចំណុច​ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះ០៣នាក់៖ ១.ឈ្មោះបាក់ ងួនភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកលក់ដីឡូត៍នៅភូមិព្រៃព្រឹង ខាងជើង សង្កាត់ចោមចៅ ២ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ២.ឈ្មោះផូ ផង់ ភេទប្រុសអាយុ៥១ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរនៅភូមិត្នោតម្ដើម ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល។ ៣.ឈ្មោះប៊ួយ រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរ បុគ្គលិកក្រុមហ៊ុន នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះរុន ធា រ៉ាហៅដូច ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតស្នាក់នៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន៣០ ខែមេសា ឆ្នាំ២០២០) ។

វត្ថុតាងចាប់យក៖ ១-ម៉ូតូម៉ាក់និច019មួយគ្រឿង ពណ៌ការុត លាយស ពាក់ផ្លាកលេខកំពង់ស្ពឺ 1M 2301លេខ តួ 344363លេខម៉ាស៊ីន344232 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។ ២-ឧបករប្រើប្រាស់ថ្នាំញៀនមួយចំនួន។

សម្ភារ:បាត់បង់៖១-សត្វមាន់១៣ក្បាល ២-ម៉ូទ័រស្វាន ០១គ្រឿង ៣-ប៉ុស្តិ៍ផ្សារ០១គ្រឿង ៤-ខ្សែកផ្លាក់ទីន១ខ្សែទម្ងន់៥ជី ៥-ក្រវឹលផ្លាក់ទីន១គូរទម្ងន់២ជី ៦-ចិញ្ចៀនផ្លាក់ទីន១វង់ទម្ងន់២ជី៥ ៧-លុយដុល្លារ៦៧០$និងលុយខ្មែរ៥៨ម៉ឺន។ ៨-ទូរស័ព្ទអិនចុចពិល២គ្រឿង។

សភាពនៃរឿងហេតុនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២១និង១០នាទី កម្លាំងប៉ុស្តិ៍បានទទួលព័ត៌មាន ថាមុខសញ្ញាសេសសល់ឈ្មោះ រុន ធារ៉ា ហៅដួច កំពុងនៅក្នុងបន្ទប់បាន ចុះដល់ឃើញមុខសញ្ញា កំពុងប្រើប្រាស់ថ្នាំញៀនហើយ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបាន ចូលរួមលួច០៤លើកមកហើយ ខ្លួនឲ្យម៉ូតូទៅបក្ខពួកខ្ចីដែលមានឈ្មោះដូចខាងក្រោម៖ ១-ថុន ប៉ាលី ភេទប្រុស ២-ឈ្មោះឈុន សុខសានភេទប្រុស៣-ឈ្មោះវៃ វិច្ឆិកាភេទប្រុស ៤-ឈ្មោះសុខ សុផាន់និតភេទប្រុស ។ ខ្លួនបានឲ្យ ម៉ូតូទៅឈ្មោះខាងខ្ចីបាន៣លើក ទៅរយ:យូរ ពេលត្រឡប់មកវិញ ម៉ូតូចាក់សាំងឲ្យពេញនិងបានថ្នាំញៀនជក់។ ករណីនេះកម្លាំងមន្ត្រីជំនាញ កំពុងបន្តចាត់ការ តាមនីតិវិធី ៕

មតិយោបល់