ព័ត៌មានជាតិ

ឆក់បានជិត១ខែស្មានតែរួចខ្លួន តែចុងក្រោយខ្នោះដដែល

បន្ទាយមានជ័យ: តាមបណ្តឹងរបស់ជនរងគ្រោះជាប្តីប្រពន្ធនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ មានក្រុមជនសង្ស័យចំនួន០២នាក់មិនស្គាល់អត្តសញ្ញាណ បានជិ:ម៉ូតូ០១គ្រឿងធ្វើសកម្ម ភាពឆក់យកកាបូបស្ពាយ ខណ:ពេលជនរងគ្រោះកំពុងជិ:ម៉ូតូលើផ្លូវជាតិលេខ៥ ត្រឡប់មកពីផ្ទះឪពុកនៅភូមិព្រែកល្ពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រង់ចំណុចខាងជើងសួនស្ព័រ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅក្នុងកាបូបដែលចោររឆក់នោះមានទូរស័ព្ទដៃ០១គ្រឿម៉ាក OPPO-F9 និងលុយចំនួន១០០ដុល្លាអាមេរិក ។
លោក ឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាឲ្យ លោក វរសេនីយ៍ឯក ខែម សោភ័ណ នាយការិយាល័យកម្រិតស្រាល បានដឹកនាំកម្លាំង ចុះធ្វើការស្រាវជ្រាវតាមវិធានការជំនាញឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យទាំង២ មាន ១•ឈ្មោះ ឆេង តុន ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ២•ឈ្មោះហង្ស ដេវីត ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងដកហូតបានវត្ថុតាងទូរស័ព្ទដៃម៉ាកOPPO -F9មកវិញនិងបានធ្វើការប្រគល់ជូនម្ចាស់ដើមវិញផងដែរ នៅរសៀលថ្ងៃអាទិត្យ ទី ០៣ ខែ ឧសភា ឆ្នាំ២០២០ ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់