ភ្នំពេញៈ នៅយប់ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បង្កដោយខ្លួនឯងជិះម៉ូតូបើកបរលឿនជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលអោយស្លាប់ ត្រង់ចំណុចលើផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិ ធម្មត្រៃយ៍ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY I ពណ៌ស-ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1AU-6802 អ្នកបើកបរមានឈ្មោះ ង៉ែត សុគន្ធធារី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរអ្នកលក់កាហ្វេ មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែង លក់កាហ្វេ ក្នុងគោលបំណងធ្វើដំណើរត្រលប់ទៅផ្ទះ ។ លុះពេលធ្វើដំណើរមកដល់ ត្រង់ចំណុចកើតហេតុនោះ បានបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើម បណ្តាលឲ្យដួលស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហតុ ។ នារីរងគ្រោះដល់ស្លាប់នេះ បានបន្សល់ទុកកូនស្រីម្នាក់ ដែលមានអាយុទើប៥ខែឲ្យនៅកំព្រា ។
បច្ចុប្បន្ន: សាកសពនារីរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានសមត្ថកិច្ចយកម៉ូតូទៅរក្សាទុក ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់