(Reuters) - កាលពីថ្ងៃអង្គារ៍មេធាវីបាននិយាយថា មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីហៃទីដែលត្រូវបានគេធ្វើឃាត ជាជំនួយនៃការស៊ើបអង្កេតមួយទៀតដែលបែកធ្លាយលើបណ្តាញសង្គម ។
អ្នកសម្របសម្រួលសន្តិសុខប្រធានាធិបតី គឺលោក Jean Laguel Civil ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ។ មេធាវីលោក Reynold Georges បានប្រាប់រ៉យទ័រ រយៈពេលជិត បីសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីលោក Moise ត្រូវបានធ្វើឃាតនៅថ្ងៃទី ០៧ ខែកក្កដា ពេលកណ្តាលអធ្រាត្រនៅក្នុងគេហដ្ឋានឯកជនរបស់លោកក្នុងទីក្រុង Port-au-Prince ដោយមនុស្សមួយក្រុមដែលមានសមាជិក ជាង ២០ នាក់ដោយក្នុងនោះភាគច្រើនជាទាហានស៊ីឈ្នូលកូឡុំប៊ី ។
ការចាប់ខ្លួនលោក Civil បានធ្វើឡើងបន្ទាប់ពីមានការឃាត់ខ្លួនសមាជិកជាន់ខ្ពស់ម្នាក់ទៀតគឺលោក Dimitri Herard ដែលជាអ្នករៀបចំសន្តិសុខរបស់ប្រធានាធិបតីលោក Moise ។
កាលពីថ្ងៃអង្គារិ៍ កំណត់ហេតុនៅថ្ងៃទី ១០ ខែកក្កដាដែលត្រូវបានចុះហត្ថលេខាដោយលោក Herard រៀបចំព្រឹត្តិការណ៍នៃពេលធ្វើឃាតត្រូវបានលេចធ្លាយនៅលើបណ្តាញសង្គម។ ប៉ុន្តែរ៉យទ័រមិនអាចបញ្ជាក់ពីភាពត្រឹមត្រូវរបស់កំណត់ហេតុនោះភ្លាមៗទេ។
នៅក្នុងឯកសារចំនួន បី ទំព័រ លោក Herard បាននិយាយថា លោកបានទទួលការអំពាវនាវរកជំនួយពីប្រធានាធិបតីលោក Moise នៅម៉ោង ០១៖៣៩នាទី ព្រឹកថ្ងៃទី ០៧ ខែកក្កដា ដែលលោកបានរៀបចំ និងបញ្ជាពង្រឹងសន្តិសុខក្នុងគេហដ្ឋានរបស់ប្រធានាធិបតី។
លោក Herard បានកត់សម្គាល់ថាគាត់បានលឺពាក្យថា “មានការបំផ្ទុះជាច្រើន” នៅក្បែរផ្ទះរបស់ប្រធានាធិបតីលោក Moise និងបានស្រាវជ្រាវរកមូលហេតុជាមួយមន្ត្រីដទៃទៀត ។
លោកបានបន្ថែមថា នៅជិតច្រកចូលពួកគេត្រូវបានប្រឈមមុខនឹងបុរសស្លៀកពាក់ខ្មៅដែលបានបញ្ជាឲ្យពួកគេដកថយដោយនិយាយថាពួកគេជាផ្នែកមួយនៃប្រតិបត្តិការដោយអាជ្ញាធរប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិក (DEA) ៕
មតិយោបល់