ព័ត៌មានជាតិ

ល្មមឈប់ហើយពូ! ល្បែងស៊ីសង

កណ្តាល: ករណីបង្រ្កាបល្បែងសុីសងបៀរ ថ្ងៃទី០៨ ខែឧសផា ឆ្នាំ២០២០ នៅវេលាម៉ោង៣និង៣០នាទី ចំណុចផ្ទះឈ្មោះគីម ហុង ភូមិពុកឬស្សីកណ្តា ល ឃុំ ពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនសង្ស័យ០១នាក់ឈ្មោះ គីម ហុង ភេទ ប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់ការហ្វេ មានទីលំនៅភូមិឃុំកើតហេតុ ម្ចាស់
ផ្ទះអ្នកចាត់ចែង (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
– កន្ទេល ចំនួន០១
– កម្រាល ចំនួន ០២
– សន្លឹកបៀចំនួន១៤៩សន្លឹក
– ស្បែកជើង ៥គូរ ។
កម្លាំងអធិការដ្ឋាននគរបាលស្រុកសហការជាមួយប៉ុស្តិ៍នគរ
បាលរដ្ឋបាល ព្រែកតាមាក់ បានចុះបង្ក្រាប ល្បែងស៊ីសង (បៀរ) នៅចំណុចផ្ទះលក់ការហ្វេឈ្មោះ គីម ហុង ពេលបង្ក្រាប អ្នកលេងបានរត់គេចខ្លួនអស់ ។ កម្លាំងសមត្ថកិច្ចក៏ ចាប់យកវត្ថុតាង និងឃាត់ខ្លួនម្ចាស់ផ្ទះឈ្មោះ គីម ហុង ជាអ្នកចាត់ចែង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការ តាមនីតិវិធី៕

 

មតិយោបល់