ជនបរទេសម្នាក់ស្លាប់ នៅក្នុងផ្ទះសំណាក់ អង្គរសាងរិទ្ធ
សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនបរទេសម្នាក់បានដួលស្លាប់ នៅចំណុចក្នុងផ្ទះសំណាក់ អង្គរសាងរិទ្ធ ក្នុងបន្ទប់លេខ៤ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង១និង២០នាទីរសៀល។
សមត្ថកិច្ចនគរបាលជំនាញ បានឲ្យដឹងថា សាកសពឈ្មោះ BOLAND JOSEPH PATRICK ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ អាមេរិចកាំង ជាភ្ញៀវអន្តោរប្រវេសន៍ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ក្រោយការពិនិត្យនិងស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញរួចមក បានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារមានជំងឺប្រចាំកាយ(ក្រិនថ្លើម) ដោយមិនពាក់ព័ន្ធនិងអំពើឃាត់កម្មអ្វីឡើយ។ បច្ចុប្បន្នសាកសពត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យ រ៉ូយាស់ ក្រុងភ្នំពេញ ដើម្បីរងចាំគ្រួសារមកទទួលយក៕
មតិយោបល់