ព័ត៌មានជាតិ

សូមជួយស៊ែរ រកសាច់ញាតិគាត់ផង! ប្រទះឃើញសពបុរស មិនស្គាល់អត្តញ្ញាណម្នាក់ ដេកស្លាប់ផ្កាប់មុខ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: (ព័ត៌មានបឋម) នៅវេលាម៉ោង៧ និង០០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្បែរផ្លូវចូលវត្តលើ ស្ថិតក្នុងក្រុម១៤ ភូមិ០៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានករណីប្រទះឃើញសពបុរសម្នាក់ វ័យប្រហែល ៣៥ឆ្នាំ ដេកស្លាប់ផ្កាប់មុខ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ខណ:ពេលនេះ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើកោសល្យវិច័យ និងកំណត់អត្តសញ្ញាណជនរងគ្រោះ ដើម្បីស្រាវជ្រាវរកសាច់ញាតិ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់