ព័ត៌មានជាតិ

ឃើញគេឈប់បត់ជើងតូចយកដំថ្មគប់បំណងឲ្យរត់ចេញដើម្បីយកម៉ូតូគេមិនរត់បែរជាត្រូវទ្រមខ្លួនឯង

ភ្នំពេញៈបុរស២នាក់ត្រូវជនសង្ស័យមួយក្រុមមានគ្នា៤នាក់ប្រដាប់ដោយដុំថ្មបានគប់ទៅលើបុរស២នាក់ដែលជិះម៉ូតូមកឈប់បត់ជើងតូចជិតស្ពាននាគម្ដុំវត្តភ្នំ ត្រូវបានជនសង្ស័យធ្វើសកម្មភាពគប់ជនរងគ្រោះឲ្យរត់ ដើម្បីប្លន់យកម៉ូតូ តែជនរងគ្រោះមិនរត់ជិះម៉ូតូដេញជនសង្ស័យវិញរត់ចែកជើងគ្នាទើបចាប់បានម្នាក់ប្រជាពលរដ្ឋស្វាគមន៍ទ្រមខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៤០នាទីយប់ឈានចូលថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា គាត់និងមិត្តភ័ក្រ បានមកឈប់បត់ជើងតូចនៅក្បែរស្ពាននាគម្ដុំវត្តភ្នំ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់យកដុំថ្មគប់មកលើគាត់ឲ្យរត់ដើម្បីលើកម៉ូតូយកតែគាត់មិនរត់ក៏ដេញជនសង្ស័យវិញរត់ចែកជើងគ្នាបាត់អស់សល់តែម្នាក់រត់បណ្ដោយផ្លូវរហូតដល់ផ្លូវ៤៧កែងនិងផ្លូវ៩០ បំរ៉ុងរត់ចូលឌឿងហែមខាងមុខកាសា ទើបពួកគាត់ជិះម៉ូតូបំបុកបណ្ដាលឲ្យដួលចាប់បានម្នាក់ និងមានការស្វាគមពីប្រជាពលរដ្ឋយ៉ាងចាស់ដៃ។

ជនសង្ស័យឈ្មោះម៉ៅ មុខរបរនិងទីកន្លែងស្នាក់នៅពិតប្រាកដ ។

ក្រោយពេលកើតហេតុសមត្ថកិចប៉ុស្តិ៍វត្តភ្នំបានមកដល់សួរនាំ តែជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងអ្វីទេ ព្រោះមិនទាន់បាត់បង់ទ្រព្យសម្បត្តិឡើយ និងប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចសួរនាំតាមជំនាញ៕

មតិយោបល់