ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ លួចរថយន្តគេបានសម្រេចគេចខ្លួនបានតែប៉ុន្មានម៉ោង ជាប់ខ្នោះរបស់សមត្ថកិច្ច!

ព្រះសីហនុ: មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពលួចរថយន្តស៊ាំយ៉ុងមួយគ្រឿង។

ក្រោយមក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង1និង៣០នាទីយប់ សមត្ថកិច្ចទទួលបានបណ្តឹងតាមលេខទូរសព្ទរបស់ ឈ្មោះ អ៊ា សុខគាង ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិមួយ សង្កាត់បួន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថាមានជនសង្ស័យលួចរថយន្តរបស់ខ្លួនម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-4435 នៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ។

លុះដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៣ទៀបភ្លឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដឹកនាំដោយលោកវរ:សេនីយ៍ឯក ខឹម សាម៉ុន បានឃាត់មុនសញ្ញាសង្ស័យម្នាក់ឈ្មោះ អឿន សុខគីម ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិមួយ សង្កាត់បួន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងរថយន្តមួយគ្រឿង ដែលមានភិនភាគដូចខាងលើ នៅចំណុចភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើ ត្រូវបានកម្លាំងយកមកអធិការដ្ឋានដើម្បីសាកសួរបន្តនីតិវិធីច្បាប់៕

មតិយោបល់