បរទេស៖ ទំរង់លេងរបស់ Barcelona អាចវិលត្រឡប់មកវិញគួរឲ្យរីករាយសម្រាប់អ្នកគាំទ្រក្លឹបក្រោយការបង្ហាញសមត្ថភាពដ៏អស្ចារ្យកាលពីប្រកួតយប់មិញយកឈ្នះគូប្រជែងធំបំផុតរបស់ខ្លួន Real Madrid ដល់ក្នុងទឺកដីតែម្តង។
លទ្ធផលបញ្ចប់ការប្រកួត Barcelona យកឈ្នះក្រុមកំពូលតារាង Real Madrid ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង០
ដែលក្នុងនោះ Aubameyang ម្នាក់ឯងអាចរកបានដល់ទៅ២គ្រាប់។
Barcelona គ្រប់គ្រងបាល់បានសរុបដល់ទៅ៥៩ភាគរយនិងស៊ុតចំគោលដល់ដល់ទៅ១០លើកខណៈដែល Real Madridស៊ុតចំគោលដៅបានត្រឹមតែ៤ដងប៉ុណ្ណោះ។
៣ពិន្ទនេះបានធ្វើឲ្យ Barcelona ឡើងទៅកៀកនឹងលេខ២កំពូលតារាងមាន៥៤ពិន្ទុខណៈដែល Sevilla មាន៥៧ពិន្ទុនិង Real Madrid កំពូលតារាងដដែលមានដល់ទៅ៦៦ពិន្ទុ៕







មតិយោបល់