កំពង់ចាមៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាដល់កងកម្លាំងជំនាញនៃផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែនសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាបចុះអនុវត្តដីកានាំខ្លួនលេខ៤២១ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមបង្គាប់ឲ្យនាំខ្លួនឈ្មោះគី ចន្ថា ហៅស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង…
មតិយោបល់