កំពង់ស្ពឺៈ នៅថ្ងៃសៅរ៍ ០២កើត ខែជេស្ឋ ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីព្រឹក កម្លាំងនៃអធិការដ្ឋាន សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសពិនិត្យវិភាគខេត្ត បានចុះពិនិត្យសាកសពចងកនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះ ភិន សុភីម ភេទប្រុស អាយុ ២៥ឆ្នាំរស់នៅភូមិ ឃុំ កើតហេតុ ។
ក្រោយការពិនិត្យ ពីសំណាក់ផ្នែកបច្ចេកទេសពិនិត្យវិភាគខេត្ត និងគ្រូពេទ្យកោសលវិច័យរបស់មន្ទីរបង្អែកខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ កម្លាំងអាវុធហត្ថស្រុកភ្នំស្រួច បានបង្ហាញឲ្យឃើញថា៖
– សាកសពខាងលើគឺពុំមានស្លាកអ្វីដែលពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ ។
+តាមការសន្និដ្ឋាន៖
– សាកសពខាងលើគឺពិតជាស្លាប់ដោយសារការចងកធ្វើអត្តឃាដពិតប្រាកដមែន។
មូលហេតុ៖ ខឹងម្តាយស្ដីបន្ទោស ។
ចំពោះសពប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់