ព័ត៌មានជាតិ

នាំគ្នា​វិភាគ​មើល​ថា​តើ​អាមេរិក​នឹង​វាយ​ស៊ី​រីឬ​អត់​មើលទៅ ??

​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​ពេល​ដែល​ការស៊ើបអង្កេត​ឃើញ​ថា​ស៊ី​រី​បាន​ប្រើប្រាស់​អាវុធគិ​មីហើយ​បានសម្លាប់​ប្រជាពលរដ្ឋ​ជាង 1 ពាន់​នាក់​នោះ​បាន​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ​មាន​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​ព្រោះ​ថា​វា​ប្រឆាំង​ទៅ​ច្បាប់​អន្តរជាតិ​ដែល​បាន​ចែង​។​នៅ​ខណៈ​ដែល​សភា​អាមេរិក​និង​សមាជិក 140 នាក់​បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ​ដែល​បាន​ស្នើរ​ឲ្យ​លោក​បា​រ៉ាក់​អូបា​ម៉ា​ក្នុងការ​ធ្វើ​សេចក្តីសម្រេ​ច​ចិត្ត​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​ធ្វើ​ការដោះស្រាយ​បញ្ហា​មួយ​នេះ​។​តែ​នៅពេលដែល​បា​រ៉ាក់​អូបា​ម៉ា​ធ្លាប់បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​លោក​មិនទាន់​បាន​សម្រេច​ចិត្ត​លើ​វិធានការ​យ៉ាងណា​លើ​ស៊ី​រី​នោះ ។​ចំណែក​អង់គ្លេស​លោកនាយក​រដ្ឋមន្ត្រី David Cameron ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដែល​បាន​ពី​ការសម្រេចចិត្ត​លើ​មតិ​សភា​របស់​ប្រទេស​ខ្លួន​ប្រមាណ​ជា 272 សម្លេង​ដែល​បដិសេធ​ក្នុង​ការប្រើប្រាស់​កម្លាំង​ទ័ព​លើ​ស៊ី​រី​ផង​នោះ​បាន​ធ្វើឲ្យ​ភាពមិនច្បាស់លាស់​នៅឡើយ​លើ​លទ្ធភាព​នៃ​ការប្រើប្រាស់​ទាហាន​អាមេរិក​ក្នុង​វាយប្រហារ​ប្រទេស​ស៊ី​រី ឬ​យ៉ាងណា​។​បើ​ទោះបីជា​យ៉ាងណា​ក្តី​គេ​សង្កេតឃើញថា​ប្រទេសជិតខាង​ស៊ី​រី​ដូចជា​អ៊ី​ស្រា​អ៊ែល​បាន​កំពុង​នឹង​ពង្រាយ​ទ័ព​របស់​ខ្លួន​តាម​បណ្តោយ​ព្រំដែន​ក៏​ដូចជា​តួ​គី​ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល​នៅតាម​ព្រំប្រទល់​ប្រទេស​ខ្លួន​ផង​ដែរ​។​
​មក​ត្រឹម​ពេលនេះ​នៅតែ​មិន​អាច​និយាយថា​អាមេរិក​នឹង​ប្រើប្រាស់​កម្លាំង​ទ័ព​មក​ដោះស្រាយ​ជម្លោះ​នៅ​ស៊ី​រី​ឬ​ក៏​ប្រើប្រាស់​តុ​ចរចារ​មក​ជំនួស​វិញ​??​តើ​អ្នក​ទាំងអស់​គ្នា​យល់​យ៉ាងណា​ដែល​ថា​តើ​អាមេរិក​នឹង​ប្រើប្រាស់​វិធី​មួយ​ណា​នៅ​ពេល​ចុងក្រោយ​នេះ ???​
Obama-threatens-to-attack-Syria3
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់