ត្បូងឃ្មុំ: កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ ដោយមានការ ចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពបានចុះធ្វើ ការពិនិត្យស្រាវជ្រាវ លើសពបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយយកខ្សែអង្រឹងចងកភ្ជាប់ ទៅនឹងធ្នឹមផ្ទះ (ផ្ទះតៀម) កំពស់២.៥ ម៉ែត្រពីដី បណ្តាលបាត់បង់ជីវិត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិសុខសាន្ត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សពមានឈ្មោះ ហ៊ីម ម៉ាត់ ភេទប្រុស អាយុ៦១ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ ។
មូលហេតុ៖ ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត និងជំងឺប្រចាំកាយ ។
ការសន្និដ្ឋាន សពពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត (ចងក) សម្លាប់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។ ក្រោយពីបានពិនិត្យរួចរាល់សពត្រូវបានប្រគល់ ជូនក្រុមគ្រួសារនិងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់