ព័ត៌មានជាតិ

សន្តិសុខម្នាក់ឆបោកម៉ូតូរបស់បុគ្គលិកហាងកាហ្វេអាម៉ាហ្សូន យកទៅបញ្ចាំបានប៉ុន្មានថ្ងៃជាប់ខ្នោះបាត់

ភ្នំពេញ: នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១២ និង២០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (យកម៉ូតូទៅបញ្ចាំ) នៅចំណុចហាងការហ្វេអាម៉ាហ្សូន ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២២-០៥-២០២០ វេលាម៉ោង៦ និង០០នាទី ។

ជនសង្ស័យ០១នាក់ ឈ្មោះ អ៊ុក ផានិត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមហាង កាហ្វេអាម៉ាហ្សូន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានយកម៉ូតូជនរងគ្រោះផ្ញើទៅបញ្ចាំ។

ជនរងគ្រោះឈ្មោះ ញ៉ាញ់ សុខគា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បុគ្គលិកហាងកាហ្វេអាម៉ាហ្សូន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សម្ភារបាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាក សេ១២៥ ផលិតឆ្នាំ២០១៣ ពាក់ផ្លាកលេខពោធិ៍សាត់ 1D-5882 ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់