ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៧នាក់ អាវុធខ្លី ៣ដើម រថយន្ត ទូរស័ព្ទ និងថ្នាំ ក្នុងករណីចុះបង្ក្រាបសារធាតុញៀន

កំពត: យោងតាមផេកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា នៅវេលាម៉ោង ១និង២០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០
នៅចំណុចភូមិតាដឹមសង្កាត់អណ្តូងខ្មែរក្រុង/ខេត្តកំពត។ កម្លាំងការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងមូលដ្ឋានក្រុងកំពត ដឹកនាំបញ្ជាដោយលោកវ/ទោ សេង វិច្ឆិកា មេ/ការរងទទួលជំនាញគ្រឿងញៀននឹងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់៖
១/ឈ្មោះ ចាន់ កាន់ណារត្ន័ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះលេខ612ស/កបឹងកត់2 ទួលគោត រាជធានីភ្នំពេញ។
២/ឈ្មោះ គី ម៉េងទី ប្រុស 19ឆ្នាំ មុខរបរលក់កាហ្វេ រស់នៅភូមិនៅផ្ទះ452ស/កទទួលស្វាយព្រៃទី2 ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
៣/ឈ្មោះ មាស រ៉ាប៊ុន ភេទប្រុស អាយុ 15ឆ្នាំ មុខរបរសិស្ស រស់នៅផ្ទះលេខ452ស/កទួលស្វាយព្រៃទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
៤/ឈ្មោះ ធី លីហេង ភេទប្រុស អាយុ 20ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិអង្រ្កង ឃុំអង្រ្កង ស្រុកក្រវាញ ខេត្តពោធិ៍សាត់។
៥/ឈ្មោះ វ៉ាន់ ចាន់ចិត្រា ភេទប្រុស អាយុ 27ឆ្នាំ មិនពិតប្រាកដ រស់នៅភូម សុវណ្ណសាគរស/កកំពង់កណ្តាលក្រុង/ខេត្តកំពត។
៦/ឈ្មោះ ហម គងគាត ភេទប្រុស អាយុ 28ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ខេត្តកំពត។
៧/ឈ្មោះ វេង ហ៊ី ភេទប្រុស អាយុ 23ឆ្នាំ មុខរបរជាងជួសជុលកុំព្យូទ័រ រស់នៅផ្លូវកម្ពុជាក្រោម ផ្ទះលេខ280ស/កផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន៖
-ថ្នាំគ្រាប់អ៊ិចស្តាស៊ីចំនួន ៦៩គ្រាប់
-ម្សៅសក្រាមថ្លាស(k)ចំនួន៥កញ្ចប់
-ឧបករណ៍ម៊ិចភ្លេង
-កុំព្យូទ័រយួរដៃពណ៌ទឹកប្រាក់ចំនួន01គ្រឿង
-អាវុធខ្លីម៉ាកLok17លេខSkG583
-អាវុធខ្លីប្រើហ្គាស់ម៉ាកម៉ាកLok01ដើម
-អាវុធខ្លីប៉េតាលេខBES087634
-បង់ចំនួន03ចំនួន11,គ្រាប់ប៉េតាចំនួន07គ្រាប់
-រថយន្តចំនួន01គ្រឿង
-ទូរស័ព្ទចំនួន04គ្រឿង
-លុយរៀលចំនួន១០ម៉ឺនរៀលហើយនឹង10$។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងជំនាញកងរាជអាវុធហត្ថខេត្តកំពុងចាត់ការតាមនីតិវិធី៕

មតិយោបល់