ព័ត៌មានជាតិ

ផ្ទះលោកអភិបាលរង និងដំបូលបញ្ជាការដ្ឋាន សឹករងស្រុកអូររាំងឪ ត្រូវខ្យល់បោកបក់ រងការខូចខាត

ត្បូងឃ្មុំ: យោតាមផេកការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨ និង ៣០នាទី មានខ្យល់កន្ត្រាក់ធ្លាក់ភ្លៀងមួយមេ បានបោកបក់មកចំ ដំបូលបញ្ជាការដ្ឋាន សឹករងស្រុកអូររាំងឪ ហើយ និងដំបូលផ្ទះលោក តាំង ម៉េងរ៉ាត់ អភិលបាលរង ស្ថិតនៅភូមិអំពិលជុំ ឃុំអពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បណ្ដាលឲ្យរបើកដំបូល និង ០១កន្លែងទៀត ដួលរលំរោងម៉ាស៊ីនកិនស្រូវមានទំហំ ៣០×៤៥ម៉ែត្រស្ថិត នៅភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររំងឪ របស់ឈ្មោះ បេ គឹមស៊ៀង ភេទប្រុស អាយុ ៤១ឆ្នាំនិងប្រពន្ធ ឈ្មោះប៉ូ ឆេងគា អាយុ ៣៦ឆ្នាំ បណ្ដាលឲ្យខូចខាតទទាំងស្រុង ៕

មតិយោបល់