ខេត្តកំពង់ស្ពឺ ៖ សមាគមន៍ អភិវឌ្ឃន៍ បន្លែចំរុះជាយក្រុងកំពង់ស្ពឺ កំពុងតែពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការផលិតបន្លែគ្រប់ប្រភេទ ដោយមិនប្រើប្រាស់ជីគីមីឡើយ គឺដាំដោយលក្ខណៈធម្មជាតិសុទ្ធសាត ប៉ុន្តែត្រូវមានបច្ចេកទេសសម្រាប់ធ្វើការដាំដុះតាមស្តង់ដាជឿនលឿន ។
ប្រជាកសិករអ្នកដាំបន្លែរធម្មជាតិ គ្មានគីមីបាននិយាយថា ពួកគាត់បានចងក្រងគ្នាបង្កើតជាសមាគមន៍មួយឈ្មោះថា សមាគមន៍ អភិវឌ្ឍន៍ កសិកម្ម បន្លែរចំរុះ ជាយកំពង់ស្ពឺ ដោយសមាជិកសរុបចំនួន ៦៥ គ្រួសារ ក្នុងចំណោម ១០ ភូមិក្នុងស្រុកសំរោងទង និងក្រុងច្បារមន ហើយមានផ្ទៃដីចំនួន ១,៥ ហិតា ដោយដាំបន្លែរចំរុះ១២ ប្រភេទ កំពុងផ្គត់ផ្គង់ឱ្យក្រុមហ៊ុនជប៉ុន
មួយ ។ ពួកគាត់បន្តថា ការដាំដុះរបស់ពួកគាត់បានចំនួន ២វគ្គ ក្នុងខែប្រាំងចាប់ពីខែ មេសា ដល់ កក្តដា និងខែវស្សាចាប់ពីខែកញ្ញា ដល់ ខែវិច្ឆិកា ក្នុងមួយឆ្នាំ ហើយការផលិតនេះ មិនទាន់បានឆ្លើយតបតម្រូវការ ទីផ្សារឡើយ ដូច្នេះទាល់តែខិតខំបន្ថែមទៀត ។
លោករស់ ហុន ប្រធានសមាគមន៍ អភិវឌ្ឃន៍ កសិកម្ម បន្លែរចំរុះ ជាយក្រុងភ្នំពេញ បានថ្លែងថា សព្វថ្ងៃនេះបន្លែរដែលប្រមូលបានពីប្រជាកសិករ ដែលជាសមាជិកត្រូវបានផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនជប៉ុនមួយ ឈ្មោះថា Japan Farm Product ។ លោកបន្តថា បន្លែរធម្មជាតិត្រូវបានផលិតឡើង ដោយសមាជិករបស់សមាគមន៍ដោយផ្ទាល់ពុំក្លែងបន្លំបន្លែរដែលមានប្រើប្រាស់ថ្នាំគីមីទេ ។
លោក រស់ ហុន បន្តថា សហគមន៍បានចាប់ផ្តើមដាំបន្លែក្នុងឆ្នាំ ២០០៩ មុនដំបូងមានសមាជិក១៥០គ្រួសារ រហូតដល់បច្ចុប្បន្ន សមាជិកបានថយចុះនៅសល់ ៦៥ គ្រួសារ ។ ដោយសារខ្វះកំលាំងពលកម្ម ចាស់ជរា ខ្លះទៀតបានដូរលំនៅដ្ឋាន និងឈប់ដាំដុះតែម្តង ។ លោកបន្តថា ក្នុង១សប្តាហ៍សហគមន៍នាំចេញទៅទីផ្សារចំនួន ៣ដង ថ្ងៃច័ន្ទ ពុធ និងសុក្រ ទៅឲ្យក្រុមហ៊ុន Japan Farm Product ពី៣០០ ទៅ៥០០គីឡូក្រាម ដើម្បីលក់ចែកចាយតាមសណ្ឋាគារធំៗ និងផ្សារទំនើបនៅរាជធានីភ្នំពេញ ។
អ្នកមីង យួ លន់ អនុប្រធានសហគមន៍ អភិវឌ្ឍន៍កសិកម្ម បន្លែចម្រុះជាយក្រុងកំពង់ស្ពឺបាន ឲ្យដឹងថា៖ សព្វថ្ងៃនេះសហគមន៍អ្នកមីងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះការផលិតបន្លែគ្មានសារធាតុគីមី នៅក្នុងសហគមន៍ ក្នុងការផ្គត់ផ្គងទីផ្សារនៅរាជធានីភ្នំពេញមិនគ្រប់គ្រាន់តាមការកុម្មង់ទិញ ព្រោះ ក្នុង១ឆ្នាំបានតែ ២ដង ប៉ុណ្ណោះ គឺនៅរដូវប្រាំងចាប់ ខែមេសា ដល់មិថុនា ដោយខ្វះខាតទឹកស្រោចស្រប់ និងរដូវវស្សាចាប់ខែកញ្ញា ដល់ខែវិច្ឆិកា ដោយមានទឹកជន់ ។
សូមបញ្ជាក់ថា ការដាំដុះបន្លែកសិកត្រូវការ មានប្រព័ន្ធស្រោចស្រពទឹកឱ្យបានគ្រប់គ្រាន់ ទឹកស្អាត ការការពារសត្វល្អិត ត្រូវពិនិត្យបេះដង្កូវ មានម៉ាស់ការពារ បេតា ស៊ីស្លស្រីន ប្រមូលកំទិចកំទី សម្លៀកបំពាក់ខោអាវដៃវែង ក្នុងការការពារជម្ងឺបន្លែហាកជី ធ្វើជើងទំរ និងវិធីសាស្រជាច្រើនទៀត សម្រាប់ជាបច្ចេកទេស ក្នុងការដាំដំណាំគ្មានជាតិគីមីនេះ ៕
មតិយោបល់