ព័ត៌មានជាតិ

កម្លាំងជំនាញបង្ក្រាប សត្វជ្រូក និងមាន់ដែលលួចនាំចូលពីប្រទេសថៃ ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កងកម្លាំង និងមន្ត្រីពេទ្យសត្វខេត្តបន្ទាយមានជ័យ បានសហការគ្នាបង្ក្រាបសត្វជ្រូកនិងមាន់៤ករណីដែលលួចនាំចូលពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមច្រករបៀងព្រំដែនក្នុងអំឡុងប្រទេសកម្ពុជា និងថៃបានបិទព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ថា ៖ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ ម៉ោងខុសគ្នាតែក្នុងនៅយប់ថ្ងៃតែមួយ គឺថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។ទី១/,បានចុះធ្វើអធិការកិច្ចការដឹកជញ្ចូនជ្រូករស់ចំនួន ៥ក្បាល ក្នុងរថយន្តកាម៉ារី ពីព្រំដែនក្រុងប៉ោយប៉ែតមកក្នុងទីសត្តឃាដដ្ឋាន ផាន់ តារ៉ារិទ្ធ ក្រុងប៉ោយប៉ែត ។ទី២/,បានស្ទាក់ចាប់ឡានកូរ៉េគ្មានស្លាកលេខនៅចំណុចសាលាក្រហមក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ដែលផ្ទុកមាន់រស់ចំនួន ៨៤០ក្បាល លួចនាំចូលពីប្រទេសថៃតាមច្រករបៀងពាណិជ្ជកម្ម ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ។ ទី៣,ក្រុមអន្តរាគមន៏ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត បានស្ទាក់ចាប់បានឡាន ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ច ៧៥៨២ ដែលផ្ទុកជ្រូករស់ចំនួន១៦ក្បាល នៅចំណុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលលួចនាំចូលពីប្រទេសថៃ ។ទី៤,ក្រុមអន្តរាគមន៍នៃការិយាល័យ ដែលបានសហការនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្ត ធ្វើការស្ទាក់ចាប់បានរថយន្ត ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F 1013 ដែលផ្ទុកកូនជ្រូកចំនួន៧៥ក្បាលលួចនាំចូលពីប្រទេសថៃដែរ។ អំពីនីតិវិធីនៃការបង្ក្រាបសត្វជ្រូក និងមាន់រស់នេះគឺទី១/,មកពីការនាំចូលអត់ច្បាប់អនុញាត និងខុសសារាចរលេខ០៧ របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជំងឺឆ្លង។ ទី២/,ជាវិធាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកាណែនាំរបស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ លោក​ ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពីនាំចូលខុសច្បាប់សាច់សត្វ ផលិតផលពីសត្វ និងសត្វរស់ពីប្រទេសថៃតាមច្រករបៀងនៃព្រំដែន ។

សូមរំលឹកថា៖ សត្វជ្រូក និងមាន់រស់ត្រូវបានបញ្ជូនទៅរក្សាទុកតាមវិធានពេទ្យសត្វ និងធ្វើចត្តាឡីស័កនៅការិយាល័យផលិតកម្ម និងបសុព្យបាលនៃមន្ទីរកសិកម្មខេត្ត ៕

មតិយោបល់