ព័ត៌មានជាតិ

អុញនោះ! ជនជាតិចិនចំនួន ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយថ្នាំញៀនប្រមាណ ៧គីទ្បូក្រាម

ភ្នំពេញៈ យោងតាមផេក Anti-Drug Department បានឲ្យដឹងថា នៅវេលាម៉ោង ២០ និង៤០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរ:សេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង គុជ គឹមឡុង បានដំណើរការស៊ើបអង្កេត ស្រាវជ្រាវ និងបង្រ្កាប នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យ០៤នាក់៖
១- ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន (តៃវ៉ាន់)។
២- ឈ្មោះ HE YI RI ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិ ចិន (តៃវ៉ាន់)។
៣- ឈ្មោះ ZHANG JUN ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ចិន។
៤- ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ចិន។

ចាប់យកវត្ថតាង៖ កេតាមីន ៥កញ្ទប់ធំ ទម្ងន់ប្រមាណ
០៥គីឡូក្រាម ។

បន្ទាប់មកបានបន្តទៅឆែកឆេរខុនដូ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
លទ្ធផលចាប់យកវត្ថុតាង៖
– សារធាតុប្រភេទ កេតាមីន ២កញ្ចប់ធំ ទម្ងន់ប្រមាណ២គីឡូ ។
– ឧបករណ៍កៃឆ្នៃ និងសារធាតុគីមីផ្សំជាច្រើនសរុប៖
១.ឃាត់ជនសង្ស័យ ៤ នាក់ (ប្រុស)ជនជាតិចិន
២.សារធាតុញៀនប្រភេទកេតាមីនប្រមាណ ៧គីឡូក្រាម ។
៣.ឧបករណ៍កែឆ្នៃ និងសារធាតុគីមីផ្សំជាច្រើនមុខ ៕

មតិយោបល់