ព្រះវិហារៈ ជិះម៉ូតូធុនធំលឿនមិនប្រយ័ត្ន ជ្រុលចង្កូតប៉ះកាងគោយន្តកន្ត្រៃ បណ្តាលឲ្យ
រងបួសស្រាល កាលពីវេលាម៉ោង៧៖៥០នាទី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវលេខបូក ក្នុងភូមិស្រយង់ ត្បូងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ប្រភពពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា បុរសម្នាក់បានបើកម៉ូតូអាត្រៃ ពាក់ស្លាកលេខ ខេមរភូមិន្ទ1-3048 យ៉ាងលឿនពីលិចមកកើត លុះមកដល់ផ្លូវលេខបូក វាក់អឺគោយន្តកន្ត្រៃ ដែលឈប់ស្ងាមនៅលើផ្លូវ ក៏ជ្រុលប៉ះកាងគោយន្តកន្ត្រៃ បណ្តាលឲ្យរងរបួសជើងខាងឆ្វេង ដោយបើកបរម៉ូតូ ឈ្មោះ សុំ ឌី ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ មុខរបរជាងប្រចាំការឲ្យក្រុមហ៊ុនម៉ាឡេស៊ី និងប្រធានសន្តិសុខក្រុមហ៊ុននៅភូមិស្រយង់ត្បូង ឃុំស្រយង់។
ក្រោយកើតហេតុ វត្ថុតាងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ទុក ដើម្បីរងចាំជនរងគ្រោះមកដោះស្រាយ។ ប៉ុន្តែ ជនរងគ្រោះសំណូមពរដល់មន្ត្រីនគរបាលប្រគល់គោយន្តឲ្យទៅគាត់វិញ ដោយជនរងគ្រោះផ្ទាល់មិនបានដាក់ពាក្យបណ្តឹងទេ៕



មតិយោបល់