កំពង់ស្ពឺៈ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧ និង១០នាទីព្រឹក ចន្លោះគីឡូម៉ែត្រលេខ 69-70 ត្រង់ចំណុចភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច មានម៉ូតូ0១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល 1U-5155 បើកបរដោយឈ្មោះ ប៊ឺន នុត ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច សិស្សវិទ្យាល័យភ្នំស្រួច ឌុបឈ្មោះ ជៀវ លីន ភេទស្រី អាយុ២០ឆ្នាំ នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ (មិនពាក់មួកសុវត្ថិភាព) ទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើបានប៉ះដៃចង្កូតម៉ូតូ0១គ្រឿងទៀត ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ផ្លាកលេខកំពង់ស្ពឺ 1E-9024 បើកបរដោយឈ្មោះ ឆោម សុវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច ឌុបឈ្មោះ រុន សុខគា ភេទប្រុស នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច សិស្សវិទ្យាល័យភ្នំស្រួច ទាំង0២នាក់ មិនពាក់មួកសុវត្ថិភាព ក្នុងដំណើរស្របទិសគ្នា ដួលចូលរថយន្ត0១គ្រឿងទៀត ម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3B-3732 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនក្រោយពេលកើតហេតុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យភាគីខាងម៉ូតូហុងដាឆ្នាំ២០២០ ស្លាប់0២នាក់ ស្រីម្នាក់ ។ ចំណែកខាងភាគីម៉ូតូហុងដា២០១១នោះវិញ រងរបួសធ្ងន់២នាក់ ។
ចំពោះវត្ថុតាង រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ។ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់