ព័ត៌មានជាតិ

ឪពុកតិរិច្ឆាន រំលោភលេីកូនបង្កេីតខ្លួនឯង

ព្រះវិហារ: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរស្រ្តី និងកុមារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី រំលោភសេពសន្ថវ:លើអនីតិជន អាយុក្រោម ១៥ឆ្នាំ កាលពីថ្ងៃទី មិនចាំ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២០:២០នាទី នៅចំណុចខ្ទមចម្ការរបស់ឈ្មោះ សូ នី ស្ថិតនៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ។
ជនរងគ្រោះឈ្មោះ ព សណ ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរ សិស្ស ត្រូវជាកូនបង្កើត។ ជនសង្ស័យ ឈ្មោះ សោម សម្បត្តិ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កសិករ ត្រូវជាឪពុកបង្កើត អ្នកទាំងពីរ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ហើយកម្លាំងជំនាញយើងបានឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់