ព័ត៌មានជាតិ

ករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នង រងការខូចខាត

កំពង់ធំ: នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩និង៤០នាទី មានករណីខ្យល់កន្រ្តាក់ចំនួន១លើក បណ្តាលឱ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ស្ថិតនៅភូមិធំ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ម្ចាស់រងគ្រោះផ្ទះឈ្មោះ ជឿន ចេត ភេទប្រុស អាយុ២៧ឆ្នាំ ផ្ទះទំហំ៥មx៦ម ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ។ ខូចខាត៖ រលំផ្ទះទាំងស្រុង ៕

មតិយោបល់