បាត់ដំបងៈ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទីរសៀល មានករណីមនុស្សស្លាប់ដោយផ្ទុះធុងលាយថ្នាំបាញ់តាង៉ែនចេញផ្កា ចំណុចក្រុមទី៥ ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដោយមូលហេតុ ជនរងគ្រោះឈ្មោះ យ៉ាន យ៉ា ភេទស្រី អាយុ ៣០ឆ្នាំ(ស្លាប់) និងប្តីឈ្មោះ ណាន សុខា អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិតាគ្រក់ ឃុំត្រែង បានមកស៊ីឈ្នួលបាញ់ថ្នាំតាង៉ែនឲ្យឈ្មោះ ឈឿង ម៉ៅ ភេទប្រុស អាយុ ៥៧ឆ្នាំ ជួលក្នុង១ថ្ងៃ ១នាក់៣០,០០០រៀល(បីម៉ឺនរៀល)ធ្វើការបានរយៈ៥ថ្ងៃ។ លុះដល់ថ្ងៃកើតហេតុឈ្មោះ យ៉ាន យ៉ា បានយកម្សៅសាន(ថ្នាំតាង៉ែនចេញផ្កា)មកបុកក្នុងធុងពីដ្រូ បណ្ដាលឲ្យផ្ទុះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ៕
ព័ត៌មានជាតិ
មតិយោបល់