កូរ៉េៈ មេដឹកនាំយោធាកូរ៉េខាងជើង បានប្រកាសនៅថ្ងៃអង្គារនេះថា ពួកគេកំពុងពិនិត្យឡើងវិញ នូវគម្រោងកែលម្អផ្នែកខ្លះ នៃតំបន់ព្រំដែនដែលបានរំសាយអាវុធរវាងអន្តរកូរ៉េ ដែលវាជាកិច្ចព្រមព្រៀងពីមុន ជាមួយក្រុងសេអ៊ូល។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
សកម្មភាពនេះ បានកើតឡើងចំពេលដែលទំនាក់ទំនង រវាងកូរ៉េទាំងពីរ ធ្លាក់ចូលទៅក្នុងសភាពយ៉ាប់យ៉ឺន បន្ទាប់ពីមានសកម្មភាពអ្នករត់ចោលជួររបស់កូរ៉េខាងជើង នៅភាគខាងត្បូងនៃប្រទេស។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងថា កងទ័ពកូរ៉េខាងជើង កំពុងឃ្លាំមើលយ៉ាងដិតដល់ ទៅលើស្ថានការណ៍បច្ចុប្បន្ន ក៏ដូចជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាឱ្យប្រាកដនូវកម្លាំងយោធា ចំពោះវិធានការណ៍ណាមួយ ដែលត្រូវអនុវត្តដោយបក្ស និងរដ្ឋាភិបាល ព្រមទាំងបង្កើនការប្រុងប្រយ័ត្ន ផ្នែកយោធាប្រឆាំងនឹងកូរ៉េខាងត្បូង៕
មតិយោបល់