ព័ត៌មានជាតិ

អតីតយុទ្ធជន ជាមរតកសន្តិភាព និងត្រូវយកចិត្តទុក ដាក់បំផុតលើជីវភាព រស់នៅពីអាជ្ញាធរ

កំពង់ធំៈ លោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន គណៈកម្មធិការ កណ្តាល និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ អតីតយុទ្ធជនត្រូវ បានចាត់ទុកជាមរតកសន្តិភាព ដោយសារតែ ក្រុមគ្រួសាររបស់អតីតយុទ្ធជន ជាអ្នកតស៊ូវាយរំដោះពុះពារ គ្រប់ឧបសគ្គ តស៊ូជាមួយសត្រូវ ដណ្តើមយកជ័យជំនះ ដណ្តើមយកសន្តិភាព មកជូនដល់ប្រទេសជាតិ រហូតសព្វថ្ងៃ បើគ្មានអតីតយុទ្ធជន គឺគ្មានថ្ងៃនេះ ដូច្នេះអតីតយុទ្ធជន ឬក្រុមគ្រួសារ ដ៏អតីតយុទ្ធជន មានសារៈសំខាន់បំផុត អាជ្ញាធរកងកម្លាំង ប្រដាប់អាវុធត្រួវតែ មើលថែទាំងក្រុមគ្រួសារ និងបង្កើន ភាពស្និទ្ធស្នាល ពិសេសជាងប្រជាជនឯទៀត ទាំងការរស់នៅ ទាំងជីវភាព ទាំងសុវត្តិភាព និងសុខភាព ។

ក្នុងឱកាស នៃពិធីសំណេះសំណាល ជាមួយអតីតយុទ្ធជន កម្ពុជា ដែលត្រូវបានចាត់ធ្វើឡើង នៅក្នុងគេហដ្ឋាន លោក ថោង ឃុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៦ នៅស្រុកបារាយណ៍នេះ លោកនាយឧត្តមសេនីយ៍ គន់ គីម បានសន្យានិង បង្កើតឲ្យមានភូមិ អតីតយុទ្ធជនកម្ពុជា នៅក្នុងខេត្តកំពង់ធំ សម្រាប់ការ ដោះស្រាយ បញ្ហាដែលអតីតយុទ្ធជន មានការខ្វះខាត ដីធ្លី និងផ្ទះសំបែង ដែលជាការយកចិត្តទុកដាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ បានមានប្រសាសន៍ បងប្អូនអតីតយុទ្ធជនចាត់ទុកជា គំរូដ៏ល្អមួយ ក្នុងការស្វែងរកសន្តិភាព និងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលយើង ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលមានពលីកម្ម ដ៏ធំធេងរបស់បងប្អូន ទាំងអស់គ្នា បញ្ហាសន្តិភាពជាតិ គឺជាបញ្ហាធំណាស់ និងត្រូវការពារឲ្យបាន ដោយការរួមចំណែក របស់បងប្អូន ដែលជាអតីតយុទ្ធជន ដើម្បីបន្តការពារសន្តិភាព មានតែសន្តិភាពទេ ដែលអាចជួយឲ្យមានភាពរីកចម្រើនបាន ហើយត្រូវប្តេជ្ញាថាមិនវិលត្រឡប់ ទៅរកសង្រ្គាមវិញទេ ព្រោះសង្រ្គាមមិនបានធ្វើឲ្យ អ្នកណាចំណេញទេ អ្នកខាតគឺប្រជាពលរដ្ឋ ។

លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលបានគិតគូរពីជីវភាពអតីតយុទ្ធជន និងសូមឲ្យទទួលនូវភាពជោគជ័យ ក្នុងអាណត្តិបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ឆ្នាំ ២០១៧ និងការបោះឆ្នោតសកលឆ្នាំ ២០១៨ ខាងមុខនេះ ពិធីនេះដែរត្រូវបានចូលរួម ពីលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងប្រជាពលរដ្ឋ៦១១នាក់ ដែលជាអតីតយុទ្ធជនស្រុកសន្ទុក និងស្រុកបារាយណ៍ ក្នុងឱកាសនោះលោក នាយឧត្តមសេនីយ៍ គន់ គីម បានជូនថវិការ ដល់អតីតយុទ្ធជន ទាំង៦១១នាក់ ក្នុងម្នាក់ទទួលបាន ៥ម៉ឺនរៀល ។

photo_2016-08-05_15-22-50 photo_2016-08-05_15-22-44 photo_2016-08-05_15-22-57 photo_2016-08-05_15-23-05 photo_2016-08-05_15-23-03 photo_2016-08-05_15-23-07 photo_2016-08-05_15-23-01 photo_2016-08-05_15-23-10

មតិយោបល់