កណ្តាលៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ (ស្រី០១នាក់)។
វត្ថុតាងចាប់យករួមមាន៖
ថ្នាំញៀន(ម៉ាទឹកកក) ចំនួន០៣កញ្ចប់, ទូរស័ព្ទ ០២គ្រឿង, ម៉ូតូ ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕
មតិយោបល់