ព័ត៌មានជាតិ

រថយន្តដឹកការ៉ូបើកបុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿងបណ្តាលឲ្យមនុស្សរបួសធ្ងន់២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាកចរាចរណ៍មួយដែលបណ្តាលឲ្យ មនុស្ស២នាក់រងរបួសធ្ងន់ស្រាលរួមជាមួយរថយន្ត២គ្រឿងនិងម៉ូតូ២គ្រឿងទៀតបានរងការខូចខាតខណ:កំពុងឈប់ចាំស្តុប។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១៥ នាទីថ្ងៃ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ផ្លូវភ្នំពេញហាណូយកែងនិងផ្លូវលោកឧកញ៉ា ម៉ុង រិទ្ធី ស្ថិតក្នុងភូមិបាយា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថានៅមុនពេលកើតហេតុអ្នកបើកបររថយន្តឡិចស៊ីស RX300 និងអ្នកបើកបរម៉ូតូបានបើកក្នុងទិសដៅពីកើតទៅលិចលើផ្លូវលោកឧកញ៉ា ម៉ុង រិទ្ធី លុះមកដល់ចំណុចស្តុបខាងលើអ្នកបើកបររថយន្តនិងម៉ូតូបាននាំគ្នាឈប់រង់ចាំស្តុបក្រោយមកក៏មានរថយន្ត១គ្រឿងទៀតម៉ាកអ៊ីស៊ុយៗពាក់ផ្លាកលេខភ្នំពេញ2 AX-2165បានបើកឆ្លងផ្លូវពីលិចទៅកើត ក្រោយមកស្រាប់តែមានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខកំពង់ចាម 3A 7610 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនសង្ស័យរថយន្តដាច់ហ្វាំងក៏ជ្រុលទៅបុករថយន្តអ៊ីស៊ុយៗ ហើយក៏ជ្រុលមកបុកនិងរថយន្តឡិចស៊ីស RX300 ពាក់ផ្លាកលេខ ភ្នំពេញ2X0128 និងហុងដាឌ្រីម ២គ្រឿងទៀត ១គ្រឿងពាក់ផ្លាកលេខកំពង់ចាម 1X 6127 និង១គ្រឿងទៀតពាក់ផ្លាកលេខ ភ្នំពេញ 1CK8205 ពេញទំហឹងហើយក៏ជ្រុលបុកចូលផ្ទះអ្នកលក់បាយកាហ្វេគុយយទាវបណ្តាលឲ្យមានអ្នកបើកបរម៉ូតូរបួសធ្ងន់-ស្រាលនិងរបងផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំតែម្តង។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនដោយឡែក
របួសត្រូវបញ្ជូនទៅមន្ទីពេទ្យហើយរថយន្តនិងម៉ូតូទាំង០៥គ្រឿងសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខបានប្រគល់ឲ្យទៅការិយាល័យនគរបាលចរាចរណ៍ក្រុងធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីដោះនៅពេលក្រោយ៕

មតិយោបល់