ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល ភ្ញាក់ផ្អើលទាំងព្រឹក នៅខណ្ឌសែនសុខ

ភ្នំពេញ: នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី មានករណីមនុស្សដេកស្លាប់កើតឡើង ១លើក នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សពឈ្មោះ សុខ រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សពកម្កល់ទុកធ្វើបុណ្យនៅខេត្តស្វាយរៀង ។

តាមការសន្និដ្ឋានលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពស្លាប់ដោយជំងឺគាំងបេះដូង ៕

មតិយោបល់