ឥណ្ឌាៈ យោងសសារព័ត៌មានស៊ីនហួចុះផ្សាយបន្ថែមមុននេះបន្តិច បានឲ្យដឹងថាចំនួនអ្នកស្លាប់បានកើតឡើង ដល់១៤នាក់ និងរបួស ២០នាក់ ក្រោយពេលក្រុមឧទ្ទាមបានបើកការបាញ់រះទៅលើហ្វូងមនុស្សនៅក្នុងផ្សារមួយកន្លែង នៅឯតំបន់ ដាច់ស្រយ៉ាលភាគឦសាន រដ្ឋ Assam ប្រទេសឥណ្ឌា។
មេប៉ុស្តិ៍ប៉ូលិសនៅក្នុងតំបន់ LR Bishnoi បានឲ្យដឹងថា ក្រុមពួកឧទ្ទាមមួយក្រុមមានគ្នា៦នាក់ បានជិះម៉ូតូកង់ បីមកដល់ ហើយបាញ់កាំភ្លើងយន្ត និងចោលគ្រាប់បែក ទៅក្នុងហ្វូងមនុស្សនៅក្នុងផ្សារមួយ ក្នុងតំបន់ Balajan ស្ថិតនៅខាងក្រៅក្រុង kokrajhar ភាគខាងលិចនៃរដ្ឋ Assam ។
លោកបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់ ហើយ ទាហ៊ានជាច្រើននាក់ បានបន្តដេញតាមប្រមាញ់ ពូកឧទ្ទាម៥នាក់ផ្សេងទៀតដែលបានគេចខ្លួន ។
សូមជ្រាបថា ផ្ទះនឹង ហាងជាច្រើនកន្លែងត្រូវបានខូចខាតយ៉ាងដំណំនៅក្នុងការវាយប្រហារនេះ៕

មតិយោបល់