ព័ត៌មានជាតិ

បឹ​ង​​​ដ៏ច​ម្លែ​ក​​​ផុស​​​ចេ​ញ​នៅ​លើវា​ល​ខ្សា​ច់​ ​ទុ​យ​នីស៊ី​ ​ (Video Inside)

យោងតាមប្រភពព័ត៌មាន​របស់ Dailymail បានចុះផ្សាយ​ឲ្យដឹងថា មាន​​បឹងពណ៌ខៀវ​មួយដ៏អាថ៌កំបាំង បានបង្ហាញខ្លួន នៅវាលខ្សាច់ Gafsa ជាប់តំបន់ភ្នំ ប្រទេស​ទុយនីស៊ី ដែលបង្កើតបានជា​អាងហែលទឹកមួយ សម្រាប់អ្នកស្រុក​រាប់រយនាក់ ដោយមិនបានបារម្ភពីបញ្ហាទឹក មានបញ្ហា​កង្វក់ ដែល​ធ្វើឲ្យកើតជំងឺមហារីក​។​
article-0-20377E0C00000578-429_964x539
រន្ធហែលទឹក ឬ​ បឹង​នេះ ត្រូវបាន​រកឃើញដោយពួកគង្វាល ដោយជំពប់ជើង ដួលចូល​បឹង​ដ៏ស្រស់ស្អាតនេះ ។​តែ ទោះជាយ៉ាងណា ១ សប្តាហ៍ក្រោយនៃការរកឃើញ បឹង​ដ៏អាថ៌កំបាំងនេះ ស្រាប់តែ​ផ្ទៃទឹកប្រែពណ៌ ដែលព្រមានចំពោះ អ្នកទៅលេង ឬហែលទឹកនៅបឹងដ៏ចម្លែកនេះ ។​
សម្ពោធទឹកដ៏ចម្លែកនេះ មានសីតុណ្ហភាព ៤០ អង្សារសេ និងជម្រៅ ១៨ ម៉ែត្រ ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ នៅមិនទាន់បានអះអាងថា បឹង lac de gafsa នេះ​វា​កើត​ចេញមកពីអ្វីនោះទេ ខណៈដែលតំបន់នេះ ​មានតែ​វាលខ្សាច់ ដ៏វែងអន្លាយ ពីមុនមក​៕​
ទស្សនា​ឃ្លិបវីដេអូដូចខាង​ក្រោមនេះ ៖

មតិយោបល់