ព័ត៌មានជាតិ

ចុម! បុរសកម្មករសំណង់ម្នាក់ ស្រវឹងស្រាយកកាំបិតប៉័ងតោ កាត់ប្រដាប់ភេទខ្លួនឯងជិតដាច់ ប្រកាច់ពេញផ្លូវ

ភ្នំពេញ: នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩និង៥៥នាទីព្រឹក ស្ថិតលើផ្លូវបេតុង ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ស្រវឹងស្រា យកកាំបិតប៉័ងតោ មកកាត់ប្រដាប់ភេទខ្លួនឯងជិតដាច់។

បុរសដែលកាត់ប្រដាប់ភេទខ្លួនឯងឈ្មោះ គា វណ្ណា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុបុរសខាងលើ បានរៀនវិជ្ជាមន្តអាគមខាងផ្លូវងងឹត និងផឹកស្រាជាប្រចាំ រហូតមកដល់ថ្ងៃកើតហេតុ មិនដឹងមានរឿងអ្វី? ស្រាប់តែយកកាំបិតប៉័ងតោ មកកាត់ប្រដាប់ភេទខ្លួនឯង ជិតដាច់ប្រកាច់ពេញផ្លូវ ផ្អើលពលរដ្ឋក្បែរខាង និងសមត្ថកិច្ច ចុះដល់ទីតាំងជួយចាប់ ប៉ុន្តែឥទិ្ធពលស្រា បានធ្វើឲ្យជនរងគ្រោះ ទាញកាំបិតដេញកាប់រត់ជាន់ជើងគ្នា។

សូមបញ្ជាក់៖ ករណីនេះ សមត្ថកិច្ចបានប្រើវិធីសាស្ត្រលួងលោម និងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់