ព័ត៌មានជាតិ

Apple ​កំពុង​សិក្សា​បង្កើត​រថយន្ត​អគ្គិសនី​បើក​បរ​ស្វ័យ​ប្រវត្ត​

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងតែសិក្សាស្វែងយល់ពីការ​បង្កើត​រថយន្ត​អគ្គិសនីបើក​បរដោយ​ស្វ័យប្រវត្ត ដោយអាចសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផ្គត់ផ្គង់​គ្រឿងបរិក្ខា​រថយន្ត។

Apple CEO Tim Cook speaks during a presentation at Apple headquarters in Cupertino

ក្រៅពីផលិតទូរស័ព្ទដៃ កុំព្យូទ័រ នាឡិកា ក្រុមហ៊ុន Apple គ្រោងនឹងឈានជើងចូល​ទីផ្សារ​រថយន្ត​ ជាមួយនឹង​ការបង្កើត​បច្ចេកវិទ្យាថ្មី ដែលភ្ជាប់ជាមួយនឹង​រថយន្តអគ្គិសនីបើកបរដោយស្វ័យប្រវត្តិ។

ពាក់ព័ន្ធនឹងព័ត៌មាននេះ អ្នកនាំពាក្យរបស់ Apple បានឆ្លើយច្រានចោល និងបាននិយាយថា នោះគ្រាន់តែជាព័ត៌មានចចាម​អារ៉ាម​ប៉ុណ្ណោះ៕

មតិយោបល់