ភ្នំពេញៈ ជនជាតិចិន៥នាក់ដែលបានវាយតុកកៅអីនៅហាងមួយកន្លែងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងស្រាវជ្រាវឃេីញហេីយនារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នេះ។ ជនជាតិចិនទាំងនោះកំពុងត្រូវបានសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។
លោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកងបានប្រាប់ថា ដោមានការ បញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋានគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក អធិការខណ្ឌ ដោយមានការសម្របសម្រួលពីលោក សាយ ណូរា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានឃាត់ខ្លួនជនជាតិចិនចំនួន០៥នាក់ នៅចំណុចផ្ទះលេខ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សូមបញ្ជាក់ថារឿងរ៉ាវនៃការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃបានកេីតឡេីងនៅម៉ោងជាង២រំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០ នៅហាងហូបអីមួយកន្លែងស្ថិត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌ បឹងកេងកង។
មូលហេតុនៃការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃគឺដោយសារមានទំនាស់ជាមួយអ្នកហូបអីនៅក្បែរនោះដែរ បន្ទាប់ពីវាយហេីយជនជាតិចិនទាំងនោះបានដេីរចេញពីកន្លែងបាត់ទៅ៕
មតិយោបល់