ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌក្រុងព្រះសីហនុ បានចាប់ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីឆក់កាបូបតែមិនបានសម្រេច ស្ថិតនៅត្រង់ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។
មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន ១-ឈ្មោះ ផាន់ ហុងលិ ភេទប្រុស អាយុ១៥ឆ្នាំ មានស្រុកកំណើត ស្រុកបាភ្នំ ខេត្តព្រៃវែង មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីនឲហនុ ។ ២-ឈ្មោះ សួន ចាន់តុលា ភេទប្រុស អាយុ១៧ឆ្នាំ មានស្រុកកំណើត ឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
វត្ថុតាង៖ ម៉ូតូ១គ្រឿង (មធ្យោបាយជិះធ្វើសកម្មភាព) ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕
មតិយោបល់