ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ យកខ្សែទាក់ក បម្រុងលោតសម្លាប់ខ្លួន ពីលើអគារ

ព្រះសីហនុ: នៅវេលាម៉ោង៣និង០០នាទីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ មានករណីបុរសជនជាតិចិនម្នាក់ បានយកខ្សែទាក់ករបស់ខ្លួនឯង បម្រុងលោតចុះពីលើអគារសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅតាមបណ្តោយផ្លូវអិលវី ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងរកវិធីជួយសង្គ្រោះបុរសជនជាតិចិន ដែលយកខ្សែចងកបម្រុងលោតចុះពីលើអគារសម្លាប់ខ្លួននោះ ។
ករណីនេះគេមិនទាន់ដឹងពីហេតុ និងថាបុរសជនជាតិចិន ដែលបម្រុងលោតសម្លាប់ខ្លួននោះមានវិបត្តិអ្វីនោះដែរ៕

មតិយោបល់