បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១២និង៥០នាទី នៅចំនុចភូមិកំពង់ពិល ឃុំកន្ទឺ១ ស្រុកបាណន់កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកន្ទឺ១ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ចុះបង្ក្រាបករណីលេងល្បែងស៊ីសង (ជល់មាន់) ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់អ្នកប្រព្រឹត្តល្បែងបានចំនួន ០១នាក់ឈ្មោះ ម៉ៅ រើត ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ។ វត្ថុតាងចាប់យកមាន ម៉ូតូ ៤គ្រឿង និងសម្ភារៈមួយចំនួនទៀត ។
ករណីនេះ នគរបាលជំនាញធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ និងបានធ្វើការណែនាំច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងវិធានការណែនាំរបស់ក្រសួងសុខាភិបាលដល់ពួកគាត់៕
មតិយោបល់