ព័ត៌មានជាតិ

ម៉ូតូ​ Pass App មួយគ្រឿង សង្ស័យបុករថយន្តពីក្រោយ បណ្តាលឲ្យម្ចាស់រងរបួសបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ: នាវេលាម៉ោង២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងម៉ូតូ​ Pass App មួយគ្រឿង ពាក់ស្លាកលេខកំពង់ឆ្នាំង 1K-9702 សង្ស័យបើកបរជ្រុលបុករថយន្តពីក្រោយ បណ្តាលឲ្យរងការខូចខាត ចំណែកម្ចាស់រងរបួស ទីតាំងស្ថិតត្រង់ម្តុំក្បែរស្តុបណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ ដោយពុំមានអ្នកឃើញហេតុការណ៍ផ្ទាល់នោះទេ គ្រាន់តែគេសង្ស័យថាម៉ូតូ​ Pass App មួយគ្រឿងនេះ បើកបរជ្រុលទៅបុករថយន្តពីក្រោយ ។ ចំណែកឯម៉ូតូ Pass App មួយគ្រឿងនោះវិញ យើងឃើញថាមានសភាពខ្ទេច ផ្នែកខាងមុខឡើងរួញ ។ ក្នុងការណ៍នេះ បណ្តាលឲ្យម្ចាស់រងរបួសត្រូវដឹកគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

បន្ទាប់ពីកើតហេតុនោះ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ និងធ្វើការ ត្រួតពិនិត្យទិដ្ឋភាពជាក់ស្តែង ហើយក៏បានយកម៉ូតូ​ Pass App នេះ ទៅរក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម ដើម្បីរង់ចាំសាច់ញាតិជនរងគ្រោះមកទទួលយកទៅវិញ ធ្វើការជួសជុលដើម្បីទុកប្រើ ប្រាស់បន្តទៀត ៕

មតិយោបល់