ព័ត៌មានជាតិ

Apple នឹង​ចេញ​លក់​មូល​ប​ត្រ​បំណុល $៦,៥​ពាន់​លាន​

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple គ្រោង​លក់​មូល​ប​ត្រ​បំណុល​នៅក្នុង​ពេល​ណាមួយ នា​ពេល​ឆាប់ៗ​ទៅ ឲ្យបាន​យ៉ាងហោច​ណាស់ ៦,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​បំពេញ​តម្រូវការ​របស់​វិនិយោគិន នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ AP​។​
​ក្រុមហ៊ុន​ផលិត iPhone មួយ​នេះ គ្រោង​លក់​មូល​ប​ត្រ​បំណុល​ក្នុង​រយៈពេល ៥ ទៅ​៣០​ឆ្នាំ ឲ្យបាន​យ៉ាងហោច​ណាស់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ដោយសារតែ​មាន​តម្រូវការ​ខ្លាំង​ពី​វិនិយោគិន Apple ក៏​សម្រេច​លក់​រហូតដល់ ៦,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។​
​នេះ​មិនមែន​ជា​ការលក់​មូល​ប​ត្រ​បំណុល ដែល​មាន​ទ្រង់​ទ្រា​ធំ​នោះទេ ដោយ​កាលពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន​មួយ​នេះ បាន​លក់​រហូតដល់ ១៧​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​នៅ​ឆ្នាំ ២០១៤ កន្លងទៅនេះ លក់​ក្នុង​តម្លៃ ១២​ពាន់​លាន​ដុល្លារ​អាមេរិក​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Apple ទទួលបាន​ប្រាក់​ចំណេញ ១៨​ពាន់​លាន​ដុល្លារ​អាមេរិក និង​ចំណូល ៧៤,៦​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ត្រីមាស​ចុងឆ្នាំ ២០១៤៕​
apple-anteprima-600x544-245485

មតិយោបល់