ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីប្រើកូនកាំបិតប្លន់យកកាបូបលុយ នៅតូបលក់កាហ្វេ…

ភ្នំពេញ:ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រេីប្រាស់កូនកាំបិត ប្លន់យកកាបូបលុយ នៅតូបលក់កាហ្វេ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ធ្វើការស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង១៧:០០នាទី ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានរហូតដល់ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់យកកាបូបលុយ នៅចំណុចក្នុងតូបលក់កាហ្វេ ផ្លូវម៉ៅសេទុង កែងផ្លូវ៦៣ សង្កាត់ទន្លេបាសសក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៥:៣០នាទី។

ជនសង្ស័យឈ្មោះប៊ុន និល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរគ្មាន (មានសារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីធើ្វការសាកសួរ និង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់