ព័ត៌មានជាតិ

ក្រសួងការបរទេស៖ មាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរ០៥នាក់ ពីប្រទេសចិន

ភ្នំពេញៈ បើយោងតាមលិខិតថ្លែងការណ៍របស់ក្រសួងការបរទេស បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន សហការជា​មួយប៉ូ​លីសក្រុង Leping នៃខេត្ត Jiangxi ប្រទេសចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែររងគ្រោះ៣នាក់ ដូចមានរាយឈ្មោះខាងក្រោម ដែលត្រូវបានមេខ្យល់បោក​បញ្ឆោតយក​ទៅ​រៀបការជាមួយបុរសជនជាតិចិន ឲ្យបានវិលត្រឡប់មកកម្ពុជាវិញរួមមាន ទី១ឈ្មោះ ម.ស.ន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តក្រចេះ ។ ទី២ឈ្មោះ ក.វ.ណ អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។ ទី៣ឈ្មោះ ទ.ស.គ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ ។ ស្រ្តីទាំង៣នាក់ខាងលើ បានត្រឡ​ប់​មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១០ និងង៣០ នាទី យប់តាមជើងយន្តហោះលេខ CZ323 ។

ក្នុងនោះដែរ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែរ២នាក់ ដូចមានឈ្មោះខាងក្រោម ដែលត្រូវបានមេខ្យល់នាំទៅ​រៀបការ​បុរសជនជាតិចិននៅខេត្តហ៊ឺណាន និងខេត្តជាំងស៊ី ឲ្យបានត្រឡប់មកកម្ពុជាវិញរួមមាន ឈ្មោះ ថ.ស.ថ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានធ្វើដំណើរ​ទៅដល់ ប្រទេសចិន កាលពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៦ ។ និងឈ្មោះ ខ.ស.ន អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានធ្វើដំណើរទៅដល់ប្រទេសចិន កាលពីថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៣ ។

ស្ថានអគ្គកុងស៊ុលកម្ពុជា បានសហការជាមួយអង្គការអន្តរជាតិទេសសន្តរប្រវេសន៍ (IOM) រៀបចំបែបបទធ្វើដំណើរ និងទិញសំបុត្រយន្តហោះ ហើយស្រ្តីខ្មែរទាំង២នាក់​ខាងលើ នឹងត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១និង៣០នាទីថ្ងៃត្រង់ តាមជើងយន្តហោះលេខ CZ5069 ៕

ក្រសួងការបរទេស

មតិយោបល់