ព័ត៌មានជាតិ

ម៉ាឡេស៊ីៈ អ្នកបើកយន្តហោះ MH370 លើមហាសមុទ្រឥណ្ឌា ប្រើម៉ាស៊ីនគ្រប់គ្រងធ្វើដោយខ្លួនឯង

ម៉ាឡេស៊ីៈ មន្ត្រីម៉ាឡេស៊ីម្នាក់បាននិយាយថា អ្នកបើកយន្តហោះ MH370 បានបើកបង្វែរផ្លូវនៅលើមហាសមុទ្រឥណ្ឌា ដោយប្រើម៉ាស៊ីនគ្រប់គ្រង់ប្រព័ន្ធហោះហើរធ្វើខ្លួនឯងមួយ ប៉ុន្តែ មិនត្រូវបានបង្ហាញភស្តុតាងថា អ្នកបើកបរម្នាក់នោះធ្វើឲ្យធ្លាក់យន្តហោះនោះឡើយ។

ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានដឹងអ្នកដំណើរ២៣៩នាក់ បានបាត់នៅពេលកំពុងហោះហើរនៅតាមផ្លួវពីទីក្រុង ទីក្រុងគូឡាឡាំពួរទៅ ទីក្រុងប៉េកាំងនៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៤ ។
ប្រភពនិយាយថា យន្តហោះមួយគ្រឿងនេះត្រូវបានគេជឿថា ធ្លាក់ចូលទៅក្នុងមហាសមុទ្រឥណ្ឌា ប៉ុន្តែការតាមប្រមាញ់រកបានធ្វើទៅដល់ ឆ្នេរភាគខាងលិចនៃប្រទេសអូស្ត្រាលី ប៉ុន្តែមិនមានសញ្ញាណាមួយអំពីយន្តហោះដែលបានបាត់នោះឡើយ។

រដ្ឋមន្ត្រីស្រសួងដឹកជញ្ជូនលោក Liow Tiong Lai បាននិយាយថា អ្នកបើកយន្តហោះឈ្មោះ Zaharie Ahmad Shah បានប្រើម៉ាស៊ីនគ្រប់គ្រប់ប្រព័ន្ធហោះហើរធ្វើដោយខ្លួនឯងមួយ ដើម្បីបន្លំការហោះហើរឲ្យស្រដៀងគ្នានិងជើងហោះហើរតាមផ្លូវចុងក្រោយដែលគេបានសន្មតទុកមុនរបស់យន្តហោះ MH370 ។

នៅក្នុងសន្និសិទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បត្តិ៍លោកបានប្រាប់ឲ្យដឹងថា «គ្មានភស្តុតាងដើម្បីបញ្ជាក់ថា អ្នកបើកបរយន្តម្នាក់នោះបានបើកទៅក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូនទេ »។

ការរុករកនៃ ទិន្ន័យរបស់ម៉ាស៊ីនគ្រប់គ្រងប្រព័ន្ធហោះហើរនោះ ត្រូវបានទស្សនាវដ្តី New York រាយការណ៍ដំបូង កាលពីខែមុនថា FBI បានរកឃើញឯកសារដែលបានលប់ជាច្រើន ។ប៉ុន្តែចំណុចបញ្ចប់របស់ផ្លូវដែលត្រូវគេបង្កើតឡើងនោះ មានចម្ងាយ ១,៤៥០គីឡូម៉ែត្រពីតបន់មួយដែលយន្តហោះមួយនោះត្រូវបានគេជឿថាធ្លាក់។

លោក Zaharie ក្លាយជាប្រធានបទនៃការប្រមើលមើល របស់ប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍ នៅពេល MH370 បានបាត់ដំបូង ហើយបានរាយការណ៍ពីការពិនិត្យពិច័យលើអ្វីគ្រប់យ៉ាងពីជំនឿផ្នែកនយោបាយ សុខភាពផ្លូវចិត្ត ដើម្បីជាតម្រុយនាំទៅរកអ្វីដែលបានកើតឡើង ។

អ្នកដំណើរភាគច្រើនជាជនជាតិ អូស្ត្រាលី ម៉ាឡេស៊ី និង ចិន ហើយកន្លែងដែលកំពុងស្វែងរកនាពេលបច្ចុប្បន្នត្រូវបានគេរំពឹងទុកថានឹងបញ្ចប់នៅក្នុងខែធ្នូខាងមុខ៕

mh370_3587308b-large_trans++pJliwavx4coWFCaEkEsb3kvxIt-lGGWCWqwLa_RXJU8

មតិយោបល់