ព័ត៌មានជាតិ

​នាំសិស្ស បែលធី ចូលដេក​ផ្ទះ​ដំណាក់​បាន១យប់ ព្រឹកឡើងជាប់ខ្នោះ

កណ្ដាល: យុវជនយុវតីវ័យក្មេងមួយគូ បានដឹកដៃគ្នាដើរលេងយ៉ាងសប្បាយរីករាយ បន្ទាប់ពីដើរលេងរួច ក៏ព្រមព្រៀងគ្នាចូលដេកផ្ទះសំណាក់ ហើយរួមមេត្រីគ្នាបានសម្រេច៣ដង លុះព្រឹកឡើងម្តាយខាងស្រី ប្តឹងប៉ូលិសចាប់ខ្លួនតែម្ដង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចបន្ទប់លេខ៦០៣ ផ្ទះសំណាក់យីហោមហាលាភ ស្ថិតនៅក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យុវជន ដែលជាប់ទោសព្រោះស្នេហានោះមានឈ្មោះ ប្រុស ដា អាយុ១៧ឆ្នាំ ស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរជាងជួសជុលម៉ូតូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទរួមភេទជាមួយអនីតិជន រងគ្រោះ អាយុ១៣ឆ្នាំ មុខរបរសិស្សថ្នាក់ទី៨ សាលាបែលធី ទីលំនៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពពីនគរបាលបានឲ្យដឹងថា កន្លងមកអ្នកទាំងពីរមានទំនាក់ទំនងស្រឡាញ់គ្នា រយ:ពេលប្រហែល១ឆ្នាំកន្លះមកហើយ ដោយផ្ទះយុវតីរងគ្រោះនៅជាប់កន្លែងធ្វើការរបស់យុវជនសង្ស័យ ប៉ុន្តែមិនដែលដើរលេងជាមួយគ្នាទេ ទើបតែនៅថ្ងៃកើតហេតុខាងលើយុវតីរងគ្រោះបានទូរសព្ទទៅយុវជនសង្ស័យណាត់ជួបគ្នានៅមុខសាលាអន្តរទ្វីបអាមេរិកកាំងរង្វង់មូលព្រះនរាយណ៍ ហើយបានដើរលេងសួនច្បារមាត់ទន្លេក្រុងតាខ្មៅជាមួយគ្នា រួចចូលទៅដេករួមភេទជាមួយគ្នានៅផ្ទះសំណាក់ខាងលើបានសម្រេច៣ដង ហើយដេកនៅទីនោះទល់ភ្លឺរហូតដល់ម៉ោងប្រហែល៧ព្រឹក ទើបនាំគ្នាទៅរកការងារធ្វើនៅផ្ទះអ៊ុតសក់ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

ចំណែកម្ដាយដោយបាត់កូនមិនឃើញទៅផ្ទះវិញ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅធ្វើការស្រាវជ្រាវឃាត់ខ្លួនយុវជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍តាខ្មៅ នៅចំពោះមុខសមត្ថកិច្ចយុវជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះបានសម្រេច៣ដងពិតប្រាកដមែន ព្រោះតែខ្លួនស្រឡាញ់ពុំមានការបង្ខិតបង្ខំឡើយ៕

photo_2016-11-02_09-43-31

មតិយោបល់